ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដំណាំស្រូវរបស់កសិករ ក្នុងខេត្តពោធិ៍សាត់
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដំណាំស្រូវរបស់កសិករ ដោយសារកង្វះទឹកស្រោចស្រព ក្នុងភូមិចំការលើ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
យោងតាមការពិនិត្យជាក់ស្តែង ក្នុងចំណោមបណ្តាក្រុង-ស្រុក ក្នុងខេត្តពោធិ៍សាត់ គឺស្រុកបាកាន បានប៉ះពាល់ច្រើនជាងគេ។
នាឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ សហការគ្នាប្រមូលទិន្នន័យពីផលប៉ះពាល់ និងការខូចខាតឱ្យបានច្បាស់លាស់ ពិសេសដំណាំស្រូវនៅតំបន់ផ្សេងទៀតដែលអាចអន្តរាគមន៍ទឹកដោះស្រាយបាន គឺត្រូវចាត់ចែង និងកំណត់ពីវិធានការសង្គ្រោះស្រូវជូនប្រជាកសិករ៕






