នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ២នាក់ភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្រ្តីជនរងគ្រោះ ក្នុងភូមិសាស្រ្ដខណ្ឌទួលគោក
ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង២០៖៣៦នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ត្រង់ចំណុចផ្លូវលេខ៥៦៦ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ត្រង់ចំណុចផ្លូវលេខ៣១៣ កែងផ្លូវលេខ ៥៦៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើមានឈ្មោះ៖
-ឈ្មោះ សួង តារ៉ាស័ក្កិ ហៅ សាក់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ។
-ឈ្មោះ សុន រដ្ឋា ហៅ ឈីត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ។
សម្ភារៈដកហូតរួមមាន៖ ម៉ូតូ ០១គ្រឿងម៉ាក ហុងដា សង់សេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1LO-4587។
កម្លាំងជំនាញនាំជនសង្ស័យ យកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕






