រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលអោយមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល

បាត់ដំបង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីក្មេងចាស់ចំនួន៥នាក់បានរងរបួ.សធ្ង.ន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងនៅ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវចេញពី ផ្សារនរា ឆ្ពោះទៅឃុំតាប៉ុន ស្ថិតក្នុងភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងរវាងរថយន្តច្នៃដឹកទឹកសុទ្ធមួយគ្រឿង បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ ទិសដៅពីលិចទៅកើត ចំណែកមួយគ្រឿងទៀតជាប្រភេទរថយន្ត TOYOTA PRIUS ពណ៌ស បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរមានប្រពន្ធនិងកូនតូច២នាក់ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលអោយភាគីខាងរថយន្តPRIUS របួ.សធ្ង.ន់ស្រា.ល ៣នាក់ឪពុកនិងកូន ចំណែកភាគីខាងរថយន្តដឹកទឹកសុទ្ធ២នាក់ រងរបួ.សធ្ង.ន់។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធី។

You might also like