លោក ព្រហ្ម សាយ គឺជាអ្នកកាសែតជើងចាស់មួយរូប បានស្លាប់ហើយ សល់តាំងពីសម័យលន់ នល់ មកម៉្លេះ និងបច្ចុប្បន្នជាចាងហ្វាងកាសែតអរិយធម៌

(ភ្នំពេញ)៖ លោក ព្រហ្ម សាយ គឺជាអ្នកកាសែតជើងចាស់មួយរូប សល់តាំងពីសម័យលន់ នល់មកម៉្លេះ និងបច្ចុប្បន្នជាចាងហ្វាង កាសែតអរិយធម៌ បានស្លាប់ហើយ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា មានអ្នកកាសែតតិចតួចណាស់ ដែលទទួលបានការសព្វព្រះរាជហឫទ័យ ពីព្រះមហាក្សត្រប្រោសព្រះរាជទាន គ្រឿងឥស្សរិយយស ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់ «ជាតូបការ»។ ការប្រោសព្រះរាជទានរបស់ព្រះ មហាក្សត្រ បានកើតមានបន្ទាប់ពីអ្នកព័ត៌មានទាំង ៤រូប បានរួមចំណែកយ៉ាងច្រើន ក្នុងការលើកកម្ពស់វិស័យ ព័ត៌មាននៅកម្ពុជា។ អ្នកកាសែតទាំង៤រូប បានបំពេញការងារក្នុងវិជ្ជាជីវៈជាអ្នកសារព័ត៌មាននេះ ក្នុងម្នាក់ៗមិនតិចជាង ២០ឆ្នាំនោះឡើយ។

លោក ព្រហ្ម សាយ គឺជាអ្នកកាសែតជើងចាស់មួយរូប សល់តាំងពីសម័យលន់ នល់មកម៉្លេះ និងបច្ចុប្បន្នជាចាងហ្វាង កាសែតអរិយធម៌,លោក កែវ សោភ័ណ អតីតចាងហ្វាងកាសែតចក្រវាឡតាំងពីឆ្នាំ១៩៩២ (សម័យអ៊ុនតាក់) បច្ចុប្បន្ន ជាមន្ត្រីក្រសួងព័ត៌មាន, លោកងួន ចន្ទមុនី អតីតនិពន្ធនាយកកាសែតចក្រវាឡ បច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់ ទទួលបន្ទុកព័ត៌មាន នៃអង្គភាពព័ត៌មាន Fresh News រីឯលោក សោភ័ណ សុផានិត អតីតបុគ្គលិកកាសែតចក្រវាឡ ហើយបច្ចុប្បន្នជាមន្ត្រីក្រសួងព័ត៌មានផងដែរ៕

You might also like