កងកម្លាំងចម្រុះបន្តប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ដើម្បីការពារធនធានមច្ឆជាតិ និងជីវចម្រុះក្នុងបឹងទន្លេសាប
(បឹងទន្លេសាប) នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ កងកម្លាំងចម្រុះ សហការជាមួយមន្ត្រីជំនាញជលផល បានបន្តប្រតិបត្តិការចុះល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ដោយបានរុះរើ និងដុតបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់មួយចំនួន ព្រមទាំងធ្វើការអប់រំ ណែនាំ និងឱ្យប្រជានេសាទធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេសាទខុសច្បាប់។
កងកម្លាំងចម្រុះ និងមន្រ្តីជំនាញគ្រប់បណ្តាលគោលដៅជុំវិញបឹងទន្លេសាប បានបន្តអនុត្តន៍តាមបទបញ្ជា ក្នុថបំពេញប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ដើម្បីលើកកម្ពស់ការអនុវត្តច្បាប់ ស្តារឡើងវិញនូវធនធានមច្ឆជាតិ អភិរក្សជីវចម្រុះ និងរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប ប្រកបដោយចីរភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ។






